ប្រវត្តិសាស្រ្តខ្មែរសង្ខេប
I ទស្សនៈមួយចំនួនស្តីអំពីពាក្យថា “ខ្មែរ”
១. ទស្សនរបស់លោកG. Coedes “កម្ពុ+មេរា>កម្ពុ+មេរ>កម្ព+មេរ>ក័ម+មេរ>កមេរ>ក្មេរ>ខែ្មរ”
២. ទស្សនលោកឈឹម ក្រសេម “កុមេរុ> កេ្មរ>ខែ្មរ”
៣. ទស្សនលោករស់សារេត “កម>ខម>កមេរុ>ខមេរុ>ក្មេរ>ខែ្មរ”
៤. ទស្សនលោកពៅ ឈិន “ខេមរ>ខិ+ម+រ=ខេមរ>ខ្មេរ>ខែ្មរ”
៥. ទស្សនលោកមាស ហាំ “ខេមមរ>ខេមរ>ខមមែ> ខែ្មរ”
៦. ទស្សនលោកហ៊ឹម ខាន់ “ខែ>ខម>ខ្មែរ”
៧. ទស្សនលោកឆត្រាប្រេមឬឌី “ក្រោមពូជ>ក្រមពូជ>កមពូជ>កម្ពុជា ឬ ខម”
៨. ទស្សនលោកកេងវ៉ាន់សាក់ “ក+មេ>កមេ>ក្មេ>ក្មេរ>ខ្មេរ>ខែ្មរ”
II បុព្វប្រវត្តិសាស្រ្តខ្មែរ
១ ទឹកដីខែ្មរ
ការសិក្សាពីបុព្វប្រវត្តិសាស្រ្តខ្មែរតម្រូវឲ្យយើងដឹងអំពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលប្រវត្តិ ។ នៅដើម និងចុងស័កទី១ភូមិភាគអាស៊ីអាគ្នេយ៏បានពើបប្រទះនឹងពើងផ្នត់ កាឡេដូន្យាង និង ពើងផ្នត់ អែរស៊ីន្យាង
ដែលបណា្តលឲ្យផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញ់ប្រទេសខ្មែរសព្វថ្ងៃនេះ ។ បន្ទាប់មកដីដែលផុះផុលឡើងនេះក៏ត្រូវទឹកសមុទ្រទន្រ្ទានបណា្តនឲ្យលិចលង់អស់ រហូតដល់ដំណាច
ស័កទី៣ ។ នៅដើមស័កទី៤ មានការផុសដីម្តងទៀត ចាប់ពីភូមិភាគភ្នំហេមពាន្ត ចុះរហូតដល់ភូមិភាគ
អាស៊ីអាគ្នេយ៏ទាំងមូល ។
ដែលបណា្តលឲ្យផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញ់ប្រទេសខ្មែរសព្វថ្ងៃនេះ ។ បន្ទាប់មកដីដែលផុះផុលឡើងនេះក៏ត្រូវទឹកសមុទ្រទន្រ្ទានបណា្តនឲ្យលិចលង់អស់ រហូតដល់ដំណាច
ស័កទី៣ ។ នៅដើមស័កទី៤ មានការផុសដីម្តងទៀត ចាប់ពីភូមិភាគភ្នំហេមពាន្ត ចុះរហូតដល់ភូមិភាគ
អាស៊ីអាគ្នេយ៏ទាំងមូល ។
២ បុព្វប្រវត្តិសាស្រ្តខ្មែរ
ចំពោះបញ្ហាបុព្វប្រវត្តិសាស្រ្តខ្មែរនេះបុព្វប្រវត្តិវិទូជាច្រើនបានពោលថាមិនទាន់មានលក្ខណៈ ច្បាស់លាស់នៅឡើយ ។ ដើម្បីស្គាល់ពីបុព្វប្រវត្តិសាស្រ្តខ្មែរ បុព្វប្រវត្តិវិទូត្រូវធ្វើការស្រាវជ្រាវទៅលើសា្ថនីជាច្រើនដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ។ សា្ថនីយទាំងនោះរួមមាន៖
១/ សា្ថនីសំរោងសែន
ស្ថិតនៅខេត្តកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប ហើយនៅលើដីទួលកំពស់៥ម៉ ។ មានផ្ទៃដី៦០០ម៉ក្រឡា ។
- ស្រាវជ្រាវដោយលោក Roques ឆាំ្ន១៨៧៦ ដំបូង
- ស្រាវជ្រាវដោយលោក Moura ឆាំ្ន១៨៨២
- ស្រាវជ្រាវដោយលោក Aymonier ឆ្នាំ១៩០១
- ស្រាវជ្រាវដោយលោក Mansuy ឆ្នាំ១៩០២ និង ឆ្នាំ ១៩២៣
ការរកឃើញសា្ថនីប្រវត្តិសាស្រ្តសំរោងសែននេះ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែក បុព្វប្រវត្តិសាស្រ្ត
នៅអាស៊ីអាគ្នេយ៏យើងនេះ ។
នៅអាស៊ីអាគ្នេយ៏យើងនេះ ។
២/ ស្ថានីអន្លង់ផ្តៅៈ
ស្ថិតនៅចម្ងាយប្រមាណជា ៣០គឺឡូម៉ែត ត្រង់ទិសអាគ្នេយ៏ពីសំរោងសែន ។ ស្រាវជ្រាវដំបូងដោយលោក Mansury ឆ្នាំ១៩០២ ។
៣/ ស្ថានីម្លូព្រៃៈ
ស្ថិតនៅខាងជើងខេត្តព្រះវិហារ ។ រកឃើញដំបូងដោយលោក P. Levy ឆ្នាំ ១៩៤៣ ។
៤/ ស្ថានីព្រែកឆ្លូងៈ
ស្ថិតនៅព្រែកឆ្លូងស្រុកមេមត ខេត្ត កំពងចាម។ រកឃើញដំបូងដោយលោក B.P.Groslier ឆ្នាំ១៩៦២ ។
៥/ ស្ថានីល្អាងស្ពាន
ស្ថិតនៅ រូងភ្នំល្អាងស្ពាន នៃភ្នំទាកទ្រាំងមានចម្ងាយប្រមាណជា ៥គឺឡូម៉ែត ពីអណ្តើកហែមខេត្តបាត់ដំបង ។ រកឃើញពីឆ្នាំ១៩៦៦=១៩៦៩ ដោយលោក និង លោកស្រី Mourer ។
៦/ ស្ថានីភ្នំក្បាលរមាស
ស្ថិតនៅរូងភ្នំក្បាលរមាស ខេត្តកំពត ។ រកឃើញដោយលោក Carbonnel និង Dalibrias នៅឆ្នាំ ១៩៦៦=១៩៦៩ ។
៣/ អូស្រ្តូអាស៊ី
ការសិក្សាទៅលើអរិយធម៍អូស្រ្តូអស៊ីរួមមាន៖
១/ វិស័យសមា្ភរៈ
ចេះធ្វើស្រែវស្សា
ចេះវិធីបញ្ចូលទឹកស្រែ
ចេះប្រើគោក្របី
ចេះស្លលោហធាតុ
ស្ទាត់ជំនាញខាងនាវាចរណ៏
២/ វិស័យសង្គមកិច្ចៈ
ចាត់ទុកស្រីជាធំក្នុងគ្រួសារ និង សង្គម នឹងរាប់ញាតិខ្សែស្រឡាយខាងមា្តយ ។
៣/ ជំនឿៈ
ជឿថា មនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិជាថ្មី ។
៤/ ភាសាៈ
មានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម បទជ្រែក និង បទចុង ។
v ប្រភពនៃប្រវត្តិសាស្រ្តខ្មែរ
ប្រវត្តិសាស្រ្តខ្មែរមានប្រភពសំខាន់ៗពីរគឺ៖
១. ប្រភពជាតិ មានពីរសំខាន់ៗគឺ៖
១. សិលាចារិក និង បូរាណវត្ថុ
២. រាជពង្សាវតារ
· រាជពង្សាវតារខ្មែរ៖
o រាជពង្សាវតារដែលគង់វង់រហូតមកដល់សព្វថ្ងៃ វ.ស. ទី១៤»១៩
o រាជពង្សាវតារ របស់ឧញ៉ាវង្សសារពេជ នង (១៨១៣»១៨១៨)
o រាជពង្សាវតារក្រុងកម្ពុជាធិបតីរបស់ឧញ៉ាវាំង ជួន
o រាជពង្សាវតារនគរខ្មែរ (តាំងពីរឆ្នាំ ១៩៤៤)
o រាជពង្សាវតារខត្តិយាមហារាជ (តាំងពីរឆ្នាំ ១៩៤១)
o រាជពង្សាវតារប្រទេសកម្ពុជា (ហាស់ ស៊ុក ឆ្នាំ ១៩៤១)
o រាជពង្សាវតារប្រទេសកម្ពុជា (..............)
២. ប្រភពបរទេសមានពីរសំខាន់ៗគឺ៖
១. ប្រទេសចិន
២. ប្រភពបរទេសឯទៀត
§ ក្រិច, ឥណ្ឌា, អារ៉ាប់, ព័រទុយគ័ល, អេស្បាញ, យូន, សៀម, និង លាវ ។
អាណាចក្រភ្នំ
១. បព្ហាឈ្មោះស្រុកអាណាចក្រភ្នំ៖
បព្ហាឈ្មោះស្រុកមានមតិពីរផ្ទុយគ្នាគឺ៖
១. មតិទីមួយចាត់ទុកថា ហ្វូណន ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងទៅលើលទ្ឋផលនៃការសិក្សា លើឈាមក្រហម ធ្វើដោយលោកសាស្រ្តចារ្យ L.Brumpt.
២. មតិទីពីរយល់ថាហ្វូណនមកពីពាក្យខ្មែរបុរាណ វ្នំ>ភ្នំ ដោយលោក G.Coedes ។
២. ទីតាំងអាណាចក្រភ្នំ និង រាជធានី
- អាណាចក្រភ្នំស្ថិតនៅលើប្រទេសកម្ពុជា, កម្ពុជាក្រោម និង ប្រទេសថៃផ្នែកកណ្តាលសព្វថ្ងៃ ។
- មានទីក្រុងឈ្មោះវ្យាធបុរៈ ដែលស្ថិតនៅម្តុំបាភ្នំ និង បាណាម ក្នុងខេត្តព្រៃវែងសព្វថ្ងៃ ។
៣. ស្តេចអាណាចក្រភ្នំ
១. ហ៊ុន ទៀន + លីវយី
កៅណ្ឌិន្យ + សោមា ដើមស.វ. ទី១
ព្រះថោង + នាងនាគ
២. ហ៊ុន ប៉ានហួង (បុត្ររបស់ ហ៊ុន ទៀន និង នាងលីវយី)
៣. ប៉ាន ប៉ាន (បុត្រទីពីររបស់ ហ៊ុន ប៉ានហួង)
៤. ហ្វាន់ ចេម៉ាន់ (មេទ័ព) ឬ ស្រីមារៈ (សិលាចារឹកវ៉ូកាញ់)
៥. គិន ចេង (បុត្ររបស់ ហ្វាន់ ចេម៉ាន់)
៦. ហ្វាន់ ស៊ីយ៉ុន (មេទ័ព)
៧. ហ្វាន់ ឆាន
៨. ហ្វាន់ ស៊ីយុន (២៨៩)
៩. ធៀនឈូ ឆានតាន (គ.ស ៣៥៧)
១០. គាវ ឆេនយូ (កៅណ្ឌិន្យ) ដើមកំណើតនៅប្រទេសឥណ្ឌា
១១. ឆេ លី តោប៉ាម៉ោ (ស្រីឥន្ទ្រវរ្ម័ន ឬ ស្រេស្ឋវរ្ម័ន)
១២. ចោយេ ប៉ានម៉ោ (ជ័យវរ្ម័ន) (កៅណ្ឌិនជ័យវរ្ម័ន) រាជវង្ស កៅណ្ឌិន្យ (បានបញ្ជូនភិក្ខុពីរអង្គនៃអាណាចក្រភ្នំ គឺ សង្ឃបាល និង មន្ត្រសេន ទៅប្រទេសចិន)
១៣. គុណវរ្ម័ន (បុត្ររបស់ កៅណ្ឌិនជ័យវរ្ម័ន)
១៤. រុទ្រវរ្ម័ន (៥១៤…..) (បុត្ររបស់ ស្នំមា្នក់របស់កៅណ្ឌិនជ័យវរ្ម័ន)
អាណាចក្រចេនឡា
១. បញ្ហាឈ្មោះចេនឡា
២.ទីតាំងអាណាចក្រចេនឡា
- មជ្ឈមណ្ឌលរបស់ចេនឡាស្ថិតនៅត្រង់វាលទំនាបភាគកណ្តាលនៃទន្លេមេគង្គ ក្នុងតំបន់បាសាក់ ក្នុងប្រទេស ឡាវសព្វថ្ងៃ ។
៣. ស្តេចអាណាចក្រចេនឡា
១. ស្រុតវរ្ម័ន
២. ស្រេស្ឋវរ្ម័ន (បុត្រ របស់ ស្រុតវរ្ម័ន )
៣. ភវរ្ម័នទី១ (បុត្ររបស់ វីរវរ្ម័ន និងជាចៅ របស់រុទ្រវរ្ម័ន ) (៥៩៨) រាជធានី ភវបុរៈ ស្ថិតនៅ
ត្រង់ម្តុំអំពិលរលំ ចម្ងាយ ៣០ គីឡូម៉ែត្រ ទិសពាយ័ព្យ ក្រុងកំពងធំ សព្វថ្ងៃនេះ ។
៤. មហេន្រ្ទវរ្ម័ន (៦០០) (ប្អូនជីដូនមួយរបស់ ភវរ្ម័នទី១)
៥. ព្រះបាទឦសានវរ្ម័នទី១ (៦១៦-៦៣៥) (បុត្ររបស់មហេន្រ្ទវរ្ម័ន) តាំងរាជធានីនៅ
ឦសានបុរៈ ត្រូវនឹងរមណីយដ្ឋានសម្បូរណ៍ព្រៃគុប ខាងជើងខេត្តកំពងធំ ។
៦. ភវរ្ម័នទី២ (៦៣៩)
៧. ជ័យវរ្ម័នទី១ (៦៥៧-៦៨១?) (បុត្ររបស់ ភវវរ្ម័នទី២)
៨. ជ័យទេវី (បុត្រី ជ័យវរ្ម័នទី១) ចេនឡាបែកបាកជាពីរ គឺៈ ចេនឡាដីគោក និង
ចេនឡាទឹកលិច ស.វ ទី៨ (៧០៦)
Ø ចេនឡាដីគោក
- ចេនឡាដីគោក មានវិសាលភាពលាតសន្ធឹងទៅលើប្រទេសឡាវភាគកណ្តាល និង
ភាគខាងត្បូងសព្វថ្ងៃ ។
Ø ចេនឡាទឹកលិច
- ចេនឡាទឹកលិច គ្របដណា្តប់ទៅលើអាងទន្លេមេគង្គ ពីល្បាក់ទឹកខោនរហូតដល់សមុទ្រ ។ - - រាជធានីៈ អនិនិ្ទតបុរៈ និង សម្ភុបុរៈ នៅត្រើយខាងឆ្វេងទន្លេមេគង្គ ត្រង់ខេត្តក្រចេះ ។
- ព្រះបាទបុស្ករាក្យ សោយរាជ្យនៅ សម្ភុបុរៈ ដើមស.វ ទី៨
- ព្រះបាទពាលាទិត្យ សោយរាជនៅអនិន្ទិតបុរៈ
អាណាចក្រអង្គរ (សម័យអង្គរ ឬ សម័យចក្រភពខ្មែរ)
យើងចាត់សម័យអង្គរជា ៤ ដំណាក់កាល៖
១. ដើមសម័យអង្គរ
រយកាលៈ ៨០២- ៨៨៩ (៨៧ ឆ្នាំ)
រាជធានីៈ ហរិហរាល័យ (រលួស) និង មហិន្រ្ទបព៌ត (ភ្នំគូលេន)
ព្រះមហាក្សត្រៈ ៣ អង្គ
១. ព្រះបាទជ័យវម៌្មទេវទី២ (បរមេស្វរៈ) ៨០២-៨៣៤, ជាចៅទូតរបស់ព្រះបាទបុស្ករាក្ស ហើយមានរាជធានីនៅឥន្រ្ទបុរៈ ត្រង់ម្តុំបន្ទាយព្រៃនគរ ស្រុកត្បូងឃ្មុំខេត្តកំពងចាម (កុតិ ហរិហរាល័យ
អមរេន្ទ្របុរៈ មហិន្រ្ទបព៌ត (ភ្នំគូលេន))
២. ព្រះបាទជ័យវរ្ម័នទី៣ (វិស្ណុលោក) ៨៣៤- ៨៧៧, បុត្រជ័យវរ្ម័នទី២
៣. ព្រះបាទឥន្រ្ទវរ្ម័នទី១ (ឥស្វរលោក) ៨៧៧-៨៨៩, ប្អូនជីដូនមួយរបស់ព្រះបាទជ័យវរ្ម័នទី២ ហើយជាបុត្ររបស់សេ្តចបឬថិវិន្រ្ទវរ្ម័ន ។
២. ដំណាកកាលកសាង
រយកាលៈ ៨៩៣-៩២១ (២៨ឆ្នាំ)
រាជធានីៈ យសោធរបុរៈ ឬ ក្រុងអង្គរជំនានទី១ (បាខែងជាមណ្ឌលលើទី១)
ព្រះមហាក្សត្រៈ ៣អង្គ
១.ព្រះបាទយសោវម៌្មទី១ (បរមសិវលោក) ៨៨៩-៩១០, បុត្ររបស់ឥន្រ្ទវរ្ម័នទី១
(ហារិហារាល័យ យសោធរបុរៈ)
២. ព្រះបាទហស៌វរ្ម័នទី១ (រុទ្រលោក) ៩១០-៩២២, បុត្ររបស់យសោវរ្ម័នទី១
៣. ព្រះបាទឦសានវរ្ម័នទី២ (បរមរុទ្រលោក) ៩២២-៩២៨, បុត្ររបស់ព្រះបាទយសោវរ្ម័នទី១
៣. ដំណាកកាលចន្លោះ
រយកាលៈ ៩២១-៩៤៤ (២៣ឆ្នាំ)
រាជធានីៈ លិង្គបុរៈ, គោកគគីរ, កោះកេរ, គគ៌រយៈ
ព្រះមហាក្សត្រៈ ២អង្គ
១. ព្រះបាទជ័យវម៌្មទេវទី៤ (បរមសិវបទ) ៩២៨-៩៤២, ប្អូនថ្លៃរបស់យសោវរ្ម័នទី១ ហើយជាស្តេចជ្រែករាជ្យពីក្មួយឈ្មោះ ឦសានវរ្ម័នទី២ ។
២. ព្រះបាទហស៌វរ្ម័នទី២ (ព្រហ្មលោក) ៩៤២-៩៤៤, បុត្ររបស់ជ័យវរ្ម័នទី៤ ។
៤. ដំណាក់កាលរុងរឿង (មាន៣ជំនាន់ និង ១លើក)
ក. រាជធានីៈ យសោធរបុរៈ ជំនាន់ទី១ មានយសោធរគីរី (បាខែង)ជាមណ្ឌល (លើកទី២)
រយកាលៈ ៩៤៤-១០៥០ (១០៦ឆ្នាំ)
ព្រះមហាក្សត្រ : ៥ ព្រះអង្គ
១. ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (សិវលោក) ៩៤៤-៩៦៨,បុត្ររបស់ព្រះបាទមហេន្រ្ទវរ្ម័នជាស្តេច
សោយរាជ្យនៅភរបុរៈ ហើយរាជេន្រ្ទវរ្ម័នទី២លើរាជធានីទៅយសោធរបុរៈវិញ ។
២. ព្រះបាទជ័យវរ្ម័នទី៥ (បរមវីរលោក) ៩៦៨-១០០១, ជាបុត្ររបស់រាជេន្រ្ទវរ្ម័នទី២
៣. ព្រះបាទឧទយាទិត្យវរ្ម័នទី១, ១០០១-១០០២, ជាក្មួយរបស់ជ័យវរ្ម័នទី៥
៤. ព្រះបាទជ័យវីរវរ្ម័ន (?) ១០០២-១០១០
៥. ព្រះបាទសូរ្យវម៌្មទេវទី១ (បរមនិវ៌្វានបទ) ១០១១-១០៥០
ខ. រាជធានីៈ យសោធរបុរៈ ជំនាន់ទី២ មានបាពូនជាមណ្ឌល លើកទី២
រយកាលៈ១០៥០-១១៧៧ (១២៧ឆ្នាំ)
ព្រះមហាក្សត្រ : ៨ព្រះអង្គ
១. ព្រះបាទឧទយាទិត្យវម៌្មទេវទី២(......?)១០៥០-១០៦៦,បុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី២
២. ព្រះបាទហស៌វរ្ម័នទី៣ (សតសិវបទ) ១០៦៦-១០៨០, អនុជពៅរបស់ឧទយាទិត្យវរ្ម័ន
៣. ព្រះបាទជ័យវរ្ម័នទី៦ (បរមគៃវល្យបទ)១០៨០-១១០៧, បុត្រសេ្តចក្រាញ់ ហិរណ្យវរ្ម័ន និង
ហិរណ្យលក្ស្មី
៤. ព្រះបាទធរណីន្រ្ទវរ្ម័នទី១ (បរមនិស្កលបទ) ១១០៧-១១១២, ព្រះរៀមច្បងរបស់ជ័យវរ្ម័នទី៦
៥. ព្រះបាទសូរ្យវម៌្មទេវទី២ (បរមវិស្ណុលោក) ១១១៣-១១៥០
៦. ព្រះបាទធរណីន្រ្ទវរ្ម័នទី២ (...?..) ១១៥០-? , ប្អូនជីដូនមួយនឹងព្រះបាទសូរ្យវរ្ម័នទី២
៧. ព្រះបាទយសោវរ្ម័នទី២ (..?....) ១១៥០-១១៦៥
៨. ព្រះបាទត្រីភូវនាទិត្យវរ្ម័ន (....?..) ១១៦៥-១១៧៧, មន្រ្តីជាន់ខ្ពស់
គ. រាជធានីៈ យសោធរបុរៈ ជំនាន់ទី៣ ឬ ក្រុងអង្គរធំបច្ចុប្បន្ន មានប្រាសាទបាពូនជាមណ្ឌល
នេះការប្រើភូមិសាស្រ្តយសោធរបុរៈជាលើកទី២ដដែល
រយកាលៈ ១១៧៧-១២១៨ (៤១ឆ្នាំ)
ព្រះមហាក្សត្រ ១អង្គ គឺ
១.ព្រះបាទជ័យវម៌្មទេវ (ជ័យវរ្ម័ន)ទី៧ (នាមដើម ជយវធ៌ន) (បរមសៅគត) ១១៨១-១២១៨,
បុត្ររបស់ព្រះបាទធរណិន្រ្ទវរ្ម័នទី២ និង នាង ចុឌ មុនី(បុត្រីព្រះបាទហស៌វរ្ម័នទី៣) ហើយនឹង
ជាប្អូនជាដូនមួយនឹងព្រះបាទសូរ្យវរ្ម័នទី២
៥.ដំណាក់កាល់ឳនថយ គេចែកជា២វគ្គ
ក. វគ្គទី១៖ ក្នុងរជ្ជកាលវង្យវរ្ម័ន ពី គ.ស១២២០-១៣២៧ (១០៧ឆ្នាំ)
រាជធានីៈ យសោធរបុរៈ ជំនាន់ទី៣ មានបាពូនជាមណ្ឌល លើកទី២ ដដែល
ព្រះមហាក្សត្រ ៥ អង្គ
១. ព្រះបាទឥន្រ្ទវរ្ម័នទី២ ១២២០-១២៤៣, បុត្រព្រះបាទជ័យវរ្ម័នទី៧
២. ព្រះបាទជ័យវរ្ម័នទី៨ (បរមេស្វរបទ) ១២៤៣-១២៩៥, បានលើកសួយថ្វាយព្រះចៅគូចីឡៃខាន់
៣. ព្រះបាទស្រិន្រ្ទវរ្ម័ន (កូនប្រសារសេ្តចមុន) ១២៩៥-១៣០៧, ស្តេចនេះកាន់ព្រះពុទ្ធសាសនាហិនយាន ហើយប្រើភាសាបាលី ។
៤. ព្រះបាទស្រិន្រ្ទជ័យវរ្ម័ន (ជ័យវម៌្មបរមេស្វរៈ) ១៣០៧-១៣២៧, ញាតិសេ្តចមុន បានជុសជុល បា្រសាទលេខ៤៨៧ ដែលបានកសាងដោយព្រះបាទជ័យវរ្ម័នទី៨ ។
៥. ព្រះបាទជ័យវរ្ម័នទី៩ (ជ័យវម៌ាទិបរមេស្វរៈ) ១៣២៧-? នេះជាក្សត្រចុងក្រោយបង្អស់នៃ វង្សវរ្ម័ន ។
ខ. វគ្គទី២៖ ចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែម (១៣៤០) ដល់រជ្ជកាលពញាយ៉ាត (១៤៣១) នេះជាសន្តតិវង្សមួយថ្មីរហូតដល់សព្វថ្ងៃ ។ ក្នុងវគ្គនេះប្រវតិ្តសាស្រ្តខ្មែរមានភាពស្រពិចស្រពិល ពឹងផ្អែកលើរាជពង្សាវតារជាឯកសារចងក្រងឡើងនៅស.វ ទី១៨ និង ស.វ ទី១៩ ដោយសំអាងលើការ ទន្ទេញចាំមាត់ និង ឯកសារបុរាណខ្លះៗ ។ ព្រះបាទជ័យវរ្ម័នទី៩ ជាស្តេចចុងក្រោយបង្អស់នៃវង្សវរ្ម័ន ដែលគេស្គាល់តាមសិលាចារិកតែគេពុំដឹងថាក្សត្រអង្គនេះសុគតនៅឆ្នាំណាទេ ។ ដូចនេះការតាំងស្តេចក្រោយព្រះបាទជ័យវរ្ម័នទី៩នេះគឺអ្នកណា? សោរាជ្យនៅឆ្នាំណា? នោះជាភាពអល់ឯកនៅឡើយ ឧទាហណ៍យកព្រះបាទត្រសក់ផ្អែមមកពិចារណាសាកល្បងពិភាក្សាដើម្បីរកហេតុផលដូចតទៅ៖
v តាមលោក អេង សុតៈ មហាបុរសខ្មែរភាគ១ បោះពុម្ពឆ្នាំ១៩៩១ទំព័រ ៥ សរសេរថា “ពី គ.ស ៩៩៨ ដល់ គ.ស ១០៤៨ ឆ្នាំចសំរិទ្ធិសក ពញាជ័យមានអាយុ៤៥០ឆ្នាំបានឡើងសោយរាជ្ស ។” ហើយនៅទំព័រ១១បានសរសេរថា “ព្រះបាទត្រសក់ផ្អែមសោយរាជ្យ ពីគ.ស ១២៩០ ដល់ គ.ស ១៣៤០ ។”
v តាមលោក Adhemas Leclaere: Historie de Cambodge ទំព័រ២០៦ សរសេរថា “តាជ័យ ឬ តាត្រសក់ផ្អែមសុគត់នៅឆ្នាំ១៣៤០”។
v តាមលោក រស់ ចន្ត្រាបុត្រៈ ប្រវតិ្តសាស្រ្តខ្មែរភាគ១ ទំព័រ៣៦ សរសេរថា “គ.ស ១២៩០ ព្រះបាទត្រសក់ផ្អែមទទួលរាជាភិសេកព្រះអង្គមានព្រះជន្ម ៧០ព្រះវស្សា ។ ព្រះមហាក្សត្រសោរាជបន្តគឺ ព្រះបាទនិញ្វនបទ ឡើងសោយរាជពីឆ្នាំ១៣៤០ ។
v តាមលោក ត្រឹង ង៉ាៈ ប្រវត្តិសាស្រ្តខ្មែរភាគ១ ឆ្នាំ១៩៧៣ ទំព័រ១៥១សរសេរថាៈ “ក្រោយពី ព្រះបាទត្រសក់ផ្អែមសោយទីវង្គត់ទៅព្រះបាទនិញ្វនបទឡើងសោយរាជបន្តពីឆ្នាំ ១៣៤០-១៣៤៦ ។
v តាមរាជពង្សាវតារនៃប្រទេសកម្ពុជា បោះពុម្ពឆ្នាំ១៩៥២ទំព័រ៣០សរសេរថាៈ “ព្រះរាជាដែលសោយរាជ្យសម្បត្តិតពីព្រះមហាក្សត្រវង្សវរ្ម័នមកគឺព្រះបាទត្រសក់ផ្អែមទ្រង់សោយរាជ្យសម្បត្តិពីរវាងគ.ស ១២៩០ ដល់ ១៣០៧ ។
សន្និដ្ឋានៈ វិភាគលើឯកសារខាងលើឃើញថាយើងគួរតែប្រើគ.ស ១៣៤០ជាឆ្នាំដែលតាត្រសក់ផ្អែមអវត្តមានចុងក្រោ ។ យើងចែកវគ្គទី២នៃដំណាក់កាលឳនថយនេះជា៣កាលគឺ៖
១. កាលដំបូង ឬ កាលទី១ (១៣៤០-១៣៥២)
រយកាលៈ គ.ស ១៣៤០-១៣៥២ (១២ឆ្នាំ)
រាជធានីៈ យសោធរបុរៈ ជំនាន់ទី៣ បាយ័នជាមណ្ឌលលើទី២ដដែល ឬ ក្រុងអង្គរធំ
ព្រះមហាក្សត្រៈ ៣អង្គ និង ឧបរាជ ១ នាក់
១. ព្រះបាទត្រសក់ផ្អែម (...?...-១៣៤០)
២. ព្រះបាទនិញ្វនបទ (១៣៤០-១៣៤៦) បុត្ររបស់ព្រះបាទត្រសក់ផ្អែម
៣. ព្រះបាទលំពង់រាជា (១៣៤៦-១៣៥១) សុគត់១៣៥១, បុត្ររបស់ព្រះបាទនិញ្វនបទ
៤. ព្រះឧបរាជ ស្រីសុរិយោទ័យ សុគត់ក្នុងសមរភូមិ ១៣៥២
កាលចន្លោះទី១ ១៣៥២-១៣៥៧ (៥ឆ្នាំ)សៀមកាន់កាប់ ។
២. កាលទី២៖ ក្នុងលើកទី១ក្នុងវគ្គទី២នេះហើយគឺជាលើកទី៣ក្នុងសម័យយសោធរបុរៈ គិតពី ១៣៥៧-១៣៩៣ (៣៦ឆ្នាំ)
រយកាលៈ ១៣៥៧-១៣៩៤ (៣៦ឆ្នាំ)
រាជធានីៈ យសោធរបុរៈជំនាន់ទី៣(ក្រុងអង្គរធំ)
ព្រះមហាក្សត្រ ៣ អង្គគឺ៖
១. ព្រះបាទសុរិយោវង្ស ១៣៥៧-១៣៦៣ ដណ្តើមយកទីក្រុងអង្គរវិញ
២. ព្រះបាទបរមរាជា ១៣៦៣-១៣៧៣
៣. ព្រះបាទធមា្មសោក ១៣៧៣-១៣៩៣ សោយទីវង្គត់
កាលចន្លោះទី២ ១៣៩៣-១៣៩៤ (១ឆ្នាំ) សៀមកាន់កាប់ទីក្រុងអង្គរធំលើកទី២
៣. កាលទី៣៖ គឺលើកទី២ក្នុងវគ្គទី២នេះហើយជាលើកទី៤ គិតក្នុងសម័យកាលយសោធរបុរៈ
រយកាលៈ ១៣៩៤-១៤៣១ (៣៧ឆ្នាំ)
រាជធានីៈ យសោធរបុរៈ ឬ ក្រុងអង្គរធំជំនាន់ទី៣ នេះជាលើកទី៤ហើយដែលព្រះមហាក្សត្រខ្មែរទាំងឡាយនាសម័យយសោធរបុរៈបានចាកចេញពីទីក្រុងដោកប្រការផ្សេងៗ ។
ព្រះមហាក្សត្រៈ
១. ព្រះបាទពញាយ៉ាត ឬ ព្រះបាទបរមរាជាទី២ (១៣៩៣-១៤៦៣)