ការកំណត់គោលដៅអាចខុសទៅរួចដោយសារអ្វី
ការកំណត់គោលដៅអាចខុសទៅរួចដោយមានហេតុផលជាច្រើន។ នៅពេល រឿងនេះកើង ឡើង វាជាការបង្ហិនបង្ហោចដ៏ក្រៃលែងចំពោះខ្លួនឯង
និង អាចធ្វើឲ្យគំនិត នៃការកំណត់គោល ដៅបាត់បង់ ។ ជាមុនយើងអាចក្រលែកមើលថាអ្វីយើងអាចធ្វើដើម្បីដោះ ស្រាយនូវបញ្ហាការ កំណត់គោលដៅទាំងនេះ
ហើយមើលថាបញ្ហាអ្វីដែលអាចកើតឡើង ។
គោលដៅខាងក្រៅអាចត្រូវបានកំណត់ជំនួសឲ្យគោលដៅដែលកំពុងអនុវត្តពីព្រោះវាបង្ខំ ឲ្យអ្នកផ្តោតអារម្មណ៍ទៅលើលទ្ធផលចុងក្រោយ ជំនួសការចំណាយពេលដើម្បីនឹងធ្វើ តាម លំដាប់នៃការកំណត់គោលដៅ
។ នៅពេលអ្នកកំណត់គោលដៅឲ្យបានសមរម្យ អ្នក នឹង អាច ធ្វើតាមលំដាប់របស់វា ។
ទីណាដែលអ្នកកំពុងតែប្រើប្រាស់នូវគោលដៅខាងក្រៅ ហើយអ្នក បរាជ័យក្នុងការទទួលជោគជ័យនូវគោលដៅសម្រាប់ហេតុផលខាងក្រៅនៃការគ្រប់គ្រង
ទាំង នេះអាចធ្វើឲ្យអ្នកនឿយនាយ ហើយ អាចនាំឲ្យអ្នកបាត់បង់នូវជំនឿចិត្តលើខ្លួនឯង
ហើយមិន ហានប្រឈរមុននឹងភាពបរាជ័យទៀតផង។
គោលដៅជាច្រើនអាចត្រូវបានកំណត់យ៉ាងខ្ពស់តែមិនពិតប្រាកដ ។ នៅពេលគោលដៅមួយ ត្រូវបានដឹងមិនដល់
គ្មានសេចក្តីព្យាយាមដែលអាចធ្វើឡើងដើម្បីទទួលបានជោគជ័យ ។ ការកំណត់គោលដៅជាក់លាក់មួយអាស្រ័យលើការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីទទួលបានជោគជ័យនូវគោលដៅទាំងនោះ
។
ការក្រឡេកមើលខាងលើ
គោលដៅអាចត្រូវបានកំណត់យឺត ដែលអ្នកមានអារម្មណ៍ថាគ្មាន ឧបសគ្គនៃផលប្រយោជន៍ក្នុងការទទួលជោគជ័យនូវគោលដៅ
។ ការកំណត់គោលដៅ ជាការ ចំណាយពេលឥតប្រយោជន៍ ។ ចូរកំណត់គោលដៅដែល មានការប្រឈមហើយអ្នកបញ្ចេញ សមត្ថភាពរបស់អ្នក
ប៉ុន្តែមិនហូសសមត្ថភាពរបស់អ្នក ។
គោលដៅដែលមិនច្បាស់គឺជាគោលដៅមិនមានប្រយោជន៍ ។ វាលំបាកណាស់ដើម្បី ដឹង ថា តើគោលដៅមិនច្បាស់អាចទទួលបានជោគជ័យដែរឬ ។ ប្រសិនបើសមិទ្ធិផលមិនអាចត្រូវ បានប្រឆាំងទៅនឹងការរំពឹងទុករបស់អ្នក
បន្ទាប់មកការជឿទុកចិត្តរបស់អ្នកនឹងមិនមានផល ប្រយោជន៍ពីការកំណត់គោលដៅរបស់អ្នក ឬក៏
អ្នកគ្រាន់តែទទួលបាននូវការរីកចំរើនឆ្ពោះទៅកាន់គោលដៅធំៗ ។ កំណត់គោលដៅដែលមានគុណភាព
និង បរិមាណ ។
·ការកំណត់គោលដៅអាចមិនមែនជាប្រព័ន្ធ មិនទាក់ទាង និង មិនរៀបរយ
។ នៅក្នុងករណីនេះគោលដៅដែលពិតប្រាកដនឹងត្រូវបានបំភ្លេចចោល
ហើយសមិទ្ធិផលដែលនឹងទទួលបានពីគោលដៅនឹងមិនត្រូវបានថ្លឹងថ្លែង និង
តបត្រឡមដើម្បីធ្វើឲ្យគោលដៅថ្មីកើតឡើងបាន ។
ផលប្រយោជន៍ធំៗនៃការកំណត់គោលដៅនឹងត្រូវបាត់បង់ ។ ចូររៀបចំ និង
មានលំនឹងទៅនឹងអ្វីដែលអ្នកប្រើប្រាស់នូការកំណត់គោលដៅរបស់អ្នក ។
·ការមានគោលដៅច្រើនដែលមិនបានឲ្យអតិភាពអាចត្រូវកំណត់
ហើយអាចនាំឲ្យមានអារម្មណ៍ថាផ្ទុកធ្ងន់ពេក ។ ចូរចងចាំថា
អ្នកគួរតែមានពេលវេលាសមរម្យដើម្បីសំរាក និង រីករាយជាមួយនិងជីវិត
ហើយមិនត្រូវចេះតែគិតពីគោលដៅ និង សមិទ្ធិផល ខ្លាំងពេកទេ ។ទីណាដែលការកំណត់គោលដៅមានដំណើរការខុស
គឺមិនមែនតែផលប្រយោជន៍នៃការកំណត់គោលដៅទេដែលបាត់បង់សូម្បីតែដំណើរការនៃការកំណត់គោលដៅក៏ធ្លាក់ចុះដែរ
។
បើចង់ជៀសវាងនូវបញ្ហាទាំងនេះ ហើយធ្វើឲ្យការកំណត់គោលដៅឲ្យមានប្រសិទ្ធិភាពដូចដែលបានបរិយាយផ្នែកខាងដើម
អ្នកអាចទទួលជោគជ័យ និង ធានានូវដំណើរការឲ្យកាន់តែខ្លាំងចំពោះអនាគត់របស់អ្នកឲ្យប្រសើរឡើង
។
វិធីសាស្រ្ត Quantum Leap ក្នុងការកំណត់គោលដៅ
វិធីសាស្រ្តតែមួយក្នុងការកំណត់គោលដៅសម្រាប់ខ្លួបអ្នក និង អ្នកដទៃគឺវិធីសាស្រ្តQuantum Leap ។
នេះបង្ខំឲ្យអ្នកមានបំណងដោយការកំណត់គោលដៅមួយដែលនឹងត្រូវការសកម្មភាព quantum
leap ដើម្បទទួលបាននូវការជោគជ័យ
ហើយវិធីសាស្រ្តនេះក៏ជាវិធីសាស្រ្តដែលគ្រោះថ្នាក់ផងដែរ
ដូចនេះយើងត្រូវប្រើប្រាស់វាប្រកបដោយការប្រុងប្រយ័ត្ន ។ ម្យ៉ាងវិញទៀត
វាងាយស្រួលណាស់សម្រាប់ដំណើរការនៃការកំណត់គោលដៅដែលធ្លាក់ចុះ
ហើយមានបញ្ហាដែលវិធីសាស្រ្ត quantum leap មិនដែលជួបប្រទះ ។
ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកមិនជឿជាក់ថាគោលដៅមួយគឺអាចសម្រេចបាន
អ្នកនឹងមិនអាចធ្វើការប្រឹងប្រែងព្យាយាមដើម្បីទទួលបានជោគជ័យទែ ។
នេះមិនមែនមានន័យថាស្រំដែលៗនោះទេ ។
អ្នកគ្រប់គ្រងជំនួញជាច្រើនបានប្រើប្រាស់វិធីសាស្រ្តនេះហើយពួកគេមិនបានបិតបាំងមិនឲ្យនរណាម្នាក់ទទួលបានពត៌មានទាំងនោះទេ ។
ប្រាកដប្រជាជាមួយនឹងការកំណត់គោលដៅ
ទោះបីជាមានទស្សនៈជាច្រើននៃការកំណត់គោលដៅជាទូទៅក៏ដោយ
វាជារឿងដ៏អស្ចារ្យដើម្បីរៀនដាក់គោលដៅដែលត្រូវបានពន្យល់នៅផ្នែកខាងលើ
ដែលវាអាចជួយក្នុងការកំណត់គោលដៅទៅតាមជីវិតរបស់អ្នករៀងៗខ្លួន ។ ជាឧទាហរណ៍
ប្រសិនបើអ្នកចង់ឲ្យជំរើសអាជីពរបស់ប្រសើរឡើង
អ្នកគួរកំណត់គោលដៅជាក់លាក់ណាមួយដែលទាក់ទងទៅនឹងអាជីពរបស់អ្នក ។
គោលដៅដែលយើងត្រូវកំណត់ទៅលើរួមមាន៖
· ទំនាកទំនង
· គ្រួសារ
· សុខភាព
· សង្គម
ជាដើម
ចូរមើលនូវគោលដៅសាមញ្ញដែលអ្នកគួរតែពិចារណា ហើយ
អ្នកអាចធ្វើយ៉ាងណាឲ្យប្រសើរឡើងជាមួយនឹងគោលដៅរបស់អ្នក ។ តើអ្វីទៅជាចំនុចក្នុងការរៀនដាក់គោលដៅជាទូទៅ
ហើយ មិនបានផ្តល់នូវឧទាហរណ៍ និង សេចក្តីណែនាំទៅលើគោលដៅធម្មតា ?
តោះយើងចាប់ផ្តើមឥឡូវនេះ ៖
ជាដំបូងតើអ្វីដែលអ្នកគិតបញ្ជប់មនុស្សពីការទទួលជោគជ័យនូវអ្វីដែលគេចង់បានក្រៅពីជីវិត
? នេះប្រហែលជាខ្វះជំនាញ ខ្វះសមត្ថភាព ការយល់ដឹងពីកាលទេសផ្ទាល់ខ្លួន
ហេតុនេះខ្ញុំនឹងអ្នកនូវបញ្ហាទាំងនេះ ។
មូលហេតុតែមួយដែលធំបំផុតសម្រាប់ការខ្វះសមត្ថភាពដើម្បីឈាន់ដល់ការសម្រេចគោលដៅនោះគឺការខ្វះសកម្មភាព
ឬ អ្នកអត់ធ្វើអ្វីសោះចំពោះគោលដៅនោះ ។
ប្រសិនបើអ្នកមិនចាប់ផ្តើមពីដំបូងទេ តើអ្នកគិតថាដើរទៅមុខមិចនឹងរួច? អ្នកជោគជ័យធំចាប់ផ្តើមតាំងពីជំហានតូចៗទៅ
ហើយសកម្មភាពជាជំហានដំបូងដែលនាំមកនូវភាពជោគជ័យដល់អ្នក ។
មនុស្សជាច្រើនជំនាញក្នុងការជ្រើសរើសគោលដៅ ប៉ុន្តែមិនអាចឈានដល់គោលដៅ
ហើយអ្នកអាចទទូលបានជោគជ័យគ្រប់អ្វីៗទាំងអស់ដែលអ្នកចង់បាននោះមកពីជំហានដំបូងរបស់អ្នក
។ អ្វីដែលសំខាន់នោះគឺជំហាបដំបូងដែលអ្នកតែធ្វើឡើង ។ មួយជំហានថ្ងៃនេះ ហើយ
មួយជំហានទៀតនៅថ្ងៃស្អែក សប្តាហ៍ក្រោយពេលណាក៏ដោយដែលគិតថាវាជាពេលល្អសម្រាប់អ្នក ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺធ្វើឲ្យជំហានដំបូងរបស់អ្នកដំណើរការទៅមុខ ។ អ្វីជាបញ្ហានោះគឺជំហានដំបូងដែលជាដំណាកកាលលំបាក
ហើយជំហាបបន្ទាប់វាលំហាកតិចតួចប៉ុណ្ណោះ ។
អ្នកចាំបាច់យល់ដឹងយ៉ាងពិតប្រាកដអំពីអ្វីជឧបសគ្គរ៉ារាំងអ្នកឆ្ពោះទៅមុខ ។ ជំនឿ
និង ការកំណត់គោលដៅត្រូវតែដើរទន្ទឹមគ្នា ។ គោលដៅជាដំណើររបស់អ្នក
ចំណែកឯជំនឿជាប្រេងដើម្បីជួយអ្នកឲ្យទៅដល់ទីនោះ ។
អ្នកប្រហែលមានគោលដៅច្រើន ប៉ុន្តែមិនមានប្រេងដើម្បីទៅដល់ទីនោះ ។
អ្នកប្រហែលជាមានប្រេងច្រើន ប៉ុន្តែអ្នកមិនធ្វើដំណើរសោះ ។
តើអ្វីដែលរ៉ារាំងអ្នកពីការធ្វើដំណើរទៅរកគោលដៅរបស់អ្នក?
មានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យអ្នកមិនអាចធ្វើដំណើរទៅមុខដែលអ្នកមិនដឹង ។
ការកំណត់គោលដៅអាជីព
បញ្ហាដែលតានតឹងបំផុតនោះគឺការធ្វើការសម្រេចចិត្តលើអាចជីព និង
ការកំណត់គោលដៅលើអាជីព បង្ហាញនូវអ្វីដែលអ្នកចង់បាន ។
ទោះបីជាវាហាក់ដូចជាអ្នកដឹងនូវអ្វីដែលអ្នកចង់បាន
ហើយអ្នកប្រហែលជាឆ្ងល់ថាតើអ្នកអាចជ្រើសរើសនូវអាជីពណាមួយដែលត្រឹមត្រូវសម្រាប់អ្នក
។
ការប្រាកដប្រជាជាមួយនឹងបញ្ហាជារឿងដ៏សំខាន់ដែលអ្នកអាចធ្វើនៅក្នុងគំរោងអាជីព
និង ការកំណត់គោលដៅរបស់អ្នក ។ នេះជាសេចក្តីណែនាំមួយចំនូនដែលអាចជួយអ្នក ៖
មនុស្សភាគច្រើនទទួលបានជោគជ័យក៏មានរយៈពេលមួយនៅក្នុងផ្លូវអាជីពនៅពេលដែលគេហាក់ដូចជាមិនច្បាស់អំពីជីរើសអាជីព
និងគោលដៅរបស់គេ ។ វាប្រាកដណាស់ថាមនុស្សទាំងអស់មានអារម្មណ៍ដូច្នោះ ។
ប្រាកដណាថាអំឡុងពេលនោះវាមកហើយនឹងត្រឡបទៅវិញជាមិនខាន ។ ជាឧទាហរណ៍
វានឹងមកនៅពេលដែលអ្នកជួបនូវបញ្ហាលំបាកលើការអនុវត្តគោលដៅរបស់អ្នក ។
វានឹងរលាយបាត់ទៅវិញនៅពេលដែលអ្នកទទួលបានជ័យជំនះលើឧបសគ្គនេះ ។
កាលៈទេសៈវាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសអាជីព
វាគ្រាន់តែជាការតេស្តនៃការព្យាយាមរបស់អ្នកនូវក្នុងការមើលឃើញតាមរយៈវា
ប៉ុន្តែបើចម្ងល់នៅតែមាន ឬក៏ បើវានៅតែមាននៅកន្លែងណានៅក្នុងគំនិតរបស់អ្នក ?
ប្រសិនបើអ្នកមិនមានគំនិតថាត្រឹមត្រូវ ? ប្រសិនបើករណីនេះ វាជាពេលដែលត្រូវប្រុងប្រយត័្នលើការជ្រើសរើសអាជីព
និង គោលដៅទូទៅនៃអាជីពរបស់អ្នក ។ យើងតែងតែជ្រើសរើស ឬក៏ ត្រូវបានដាក់នៅក្នុងអាជីពពីព្រោះវាហាក់ដូចជាជំហានត្រឹមត្រូវដែលយើងត្រូវសិក្សាផ្តោតអារម្មណ៍លើ
។
បញ្ហាតែមួយដែលកើតឡើងគឺពេលខ្លះចំណង់ដែលយើងមានកាលនៅពីតូច ឥឡូវបាត់បង់ទៅហើយ ឬ ការងារដែលអ្នកចាប់អារម្មណ៍
ហើយនេះជាពេលដែលអ្នកចាំបាច់ត្រូវកំណត់គោលដៅអាជីព ។
ការជ្រើសរើសអាជីពឲ្យបានត្រឹមត្រូវគឺតម្រូវឲ្យមានការប្រឹងប្រែងជ្រើសរើសមើលថាតើមួយណាល្អសម្រាប់អ្នក
។ អ្នកត្រូវការសួរខ្លួនឯងនូវសំនួរទាំងនេះជាមុនសិន៖
1.
តើខ្ញុំរកលុយបានដែលខ្ញុំចង់បាន?
2.
តើខ្ញុំចង់រកលុយថែមទាំងអត់?
3.
តើលុយជាបញ្ហាចំពោះខ្ញុំ?
4.
តើខ្ញុំចូលចិត្តនូវអ្វីដែលខ្ញុំធ្វើឥឡូវនេះ?
5.
តើខ្ញុំចង់បានអ្វី?
6.
តើខ្ញុំនឹងធ្វើអ្វីដើម្បីធ្វើឲ្យសប្បាយចិត្តជាងឥឡូវនេះ?
7.
ហេតុអ្វីខ្ញុំចាំបាច់ធ្វើការនៅទីនេះ?
8.
តើមានអ្វីខ្លះដែលមិនឲ្យខ្ញុំចាកចេញពីការងារនេះ ឬ ឡើងតំណែង
?
ទាំងអស់នេះជាសំនួរដ៏សំខាន់ដែលអ្នកត្រូវសួរខ្លួបឯងមុនពេលអ្នកសម្រាចចិត្តថាអ្វីជាគោលដៅអាជីពដែលអ្នកនឹងដាក់
។ ប្រសិនបើអ្នកស្មោះត្រង់ជាមួយខ្លួនអ្នក អ្នកនឹងដឹងច្បាស់ថាអ្វីដែលអ្នកនឹងធ្វើ ។
បើគ្មានសេចក្តីស្មោះត្រង់ជាមួយខ្លួនឯងទេ អ្នកមិនអាចរំពឹងថាបានប្រសើរនៅក្នុងជីវិតរសប់អ្នកឡើង
។ អ្នកគ្រាន់តែសួរនូវខ្លួនឯងនូវសំនួរនេះម្តងហើយម្តងទៀត ។
វិធីសាស្រ្តចំនួន៤អាចជួយអ្នកបង្កើតនូវគំរោងប្រកបដោយប្រសិទ្ធិភាព
1.
កំណត់គោលដៅរបស់អ្នកឲ្យច្បាស់លាស់ថាប៉ុន្មានឆ្នាំ
ប៉ុន្មានខែ ដែលអ្នកអាចទទួលយកបាន ។
2.
គ្រោងទៅក្រោយពីគោលដៅសម្រាប់លទ្ធផលដ៏ប្រសើរ ។
3.
ប្រឈមមុខជាមួយនឹងសេចក្តីភ័យក្លាច
និង ការរំពឹងទុករបស់អ្នក
4.
សរសេរគំរោងអ្នកដាក់លើក្រដាស និង
ចាត់វិធាការអនុវត្តគំរោងការភ្លាមបើអាចធ្វើទៅរួច ។
គ្រងនូវអាជីពសកម្មគឺហាក់ដូចជាអ្នកដាក់ផែនទីសម្រាប់ខ្លួនអ្នកឲ្យដើរត្រង់ផ្លូវ
។ ប្រសិនបើអ្នកមិនដឹងអ្នកនឹងដើរទៅទីណាទេ
អ្នកមិនអាចសម្រេចចិត្តថាតើអ្នកទៅដល់ទីនោះដោយរបៀបណាទេ
ផ្ទុយទៅវិញប្រសិនបើអ្នកដឹងថាអ្នកនឹងទៅទីណា អ្នកនឹងអាចទៅដល់ទៅនោះយ៉ាងឆាប់ ។
គ្រោងគោលដៅថយក្រោយ
មធ្យោបាយមួយដែលសំខាន់បំផុតក្នុងការរៀបចំគំរោងទៅមុខគឺការគ្រោងថយក្រោយ ។
អ្នកចាប់ផ្តើមដោយសួរខ្លួនឯងថាតើអ្នកអាចទទួលបានទេថ្ងៃនេះ ។ ប្រសិនបើអ្នកមិនអាច
ហេតុអ្វីអ្នកគិតថាអ្នកមិនអាច? តើអ្នកត្រូវធ្វើអ្វីជាដំបូង?
តើមានអ្វីដែលអ្នកត្រូវតែធ្វើមុនគំរោងការនេះទេ? រក្សាគិតថយក្រោយដូចនេះរហូតដល់អ្នកអាចគិតដល់កិច្ចការដែលអ្នកអាចសម្រេចថ្ងៃនេះ
។ នេះអាចជួយអ្នកឲ្យឈានដល់ចំនុចចាប់ផ្តើមនៃគោលដៅ ។
ឧទាហរណ៍ ប្រសិបបើគោលដៅអ្នកត្រូវធ្វើកម្មវិធីជំនួញពីរឆ្នាំ
តើអ្នកត្រូវតែចាប់ផ្តើមថ្ងៃនេះ? ទេ
អ្នកត្រូវតែទទួលនូវកម្មវិធីជាមុនសិន ។ តើអ្នកអាចទទួលកម្មវិធីនេះថ្ងៃនេះទេ? ទេ
អ្នកត្រូវអនុវត្តជាមុនសិន ។ តើអ្នកអាចអនុវត្តថ្ងៃនេះបានទេ? ទេ
អ្នកត្រូវសម្រេចចិត្តថាតើមួយណាត្រូវធ្វើមុន ។ តើអ្នកអាចសម្រេចចិត្តថ្ងៃនេះបានទេ។
ទេ អ្នកត្រូវធ្វើការសិក្សាស្រាវជ្រាវជាមុនសិន ។
កុំបារម្ភប្រសិនតារាងវត្ថុបំណងរបស់អ្នក អ្នកត្រូវបំបែកជាច្រើនតារាង ។
ដំណោះស្រាយនូវការភ័យខ្លាច
និង ការរំពឹងទុករបស់អ្នក
ក្រលេកមើលនូវតារាងវត្ថុបំណង់របស់អ្នក
អ្នកនឹងត្រូវធ្វើអ្វីដើម្បីទទួលបានជោគជ័យនូវគោលដៅរបស់អ្នក ។
តើអ្នកជឿថាអ្នកអាចធ្វើវាបានទេ? ប្រសិនបើអ្នកមានចម្ងល់
អ្នកត្រូវចំណាយពេលគិតពីគោលដៅរបស់អ្នកសិន ។ តើការរំពឹងទុករបស់អ្នកប្រាកដអត់?
តើអ្នកធ្លាប់បរាជ័យ ឬក៏ ជោគជ័យនូវគំរោងស្រដៀងគ្នានេះពីមុនមក?
តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីបង្កើនឱកាសនៃភាពជោគជ័យនៅពេលក្រោយ? ជាឧទាហរណ៍ប្រសិនបើអ្នកមានឱកាសល្អដើម្បីធ្វើឲ្យគំរោងរបស់អ្នកជោគជ័យតែអ្នកបែរជាមិនចាត់វិធានការ
អ្នកត្រូវសួរខ្លួនឯងថាហេតុអ្វី?
អនុវត្តគំរោងរបស់អ្នក
មកដល់ចំនុចនេះ អ្នកប្រហែលជាមានតារាងច្រើនដើម្បីធ្វើ និង ប្រសិបបើវាចាំបាច
គំរោងមួយចំនួនចាំបាច់មានបញ្ហា ឬ ត្រូវដោះស្រាយបញ្ហាប្រឈម ។
ឥឡូវអ្នកត្រូវការដាក់តារាងនោះឲ្យចូលគ្នាឲ្យទៅជាគំរោងយល់ដឹងមួយ ។
អ្នកត្រូវធ្វើតារាងកិច្ចការឲ្យតាមលំដាប់ដែលអ្នកត្រូវតែធ្វើ
ហើយកំណត់ថ្ងៃបញ្ចប់សម្រាប់នូវគំរោងគោលៗមួយចំនួន ។
អ្នកជោគជ័យក្នុងការកំណត់គំរោងអាជីពអាចមានវិធីសាស្រ្តជាច្រើន ដូចជា៖
1.
l ដាក់កិច្ចការនៅលើប្រតិទិន ។
2.
l តារាងប្រចាំសប្តាហ៍នូវកិច្ចការណាដែលអ្នកធ្វើរួចហើយត្រូវលុបចោល
។
3.
ប្រើប្រាស់កុំព្យួទ័របង្កើតតារាងដែលផ្តល់ពេលកំណត់ឲ្យអ្នកនូវកិច្ចការនីមួយ
។
4.
l ប្រើប្រាស់សៀវភៅសេដ្ឋចិក្ចរៀងរាល់ថ្ងៃ ឬ
សប្តាហ៍ ។
វិធីសាស្រ្តណាក៏ដោយដែលអ្នកគិតថាល្អសម្រាប់អ្នក។ ប្រសិនបើវាចាំបាច់មែនទេន
សាកសួរមិត្តដើម្បីពិនិត្យមើលទៅលើដំណើរការរបស់អ្នក ឬ សួរខ្លួនឯងថាអ្នកជោគជ័យហើយឬនៅ
ពីព្រោះអ្នកទំនងជាបានធ្វើអ្វីគ្រប់យ៉ាងប្រសិនបើអ្នកដឹងថាអ្នកត្រូវបានសួរអំពីវា ។ អ្នកត្រូវតែសិក្សាឲ្យបានច្រើនថាអ្នកចង់កំណត់គោលដៅអាជីពឲ្យបានជោគជ័យ
។ ប្រសិនបើអ្នកធ្វើតាមអ្វីដែលបានប្រាប់នៅមេរៀននេះ និង ផ្នែកដទៃទៀត
អ្នកនឹងទទួលបានជោគជ័យនូវមុខជំនួញរបស់អ្នក ។
No comments:
Post a Comment